លោក Michael Dell គឺជានាយកប្រតិបត្តិក្រុមហ៊ុន Dell Inc ដែលជាម៉ាក់កុំព្យូទ័រដ៏ល្បីនៅលើពិភពលោក។ ក្រុមហ៊ុន Dell Inc កំពុងបន្តរីកចម្រើនខ្លាំងនៅលើទីផ្សារសកល ធ្វើឲ្យនាយកប្រតិបត្តិវ័យ ៥០ ឆ្នាំរូបនេះ ក្លាយជាមហាសេដ្ឋីមួយនៅលើពិភពលោក ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២២,៤ ពាន់លានដុល្លារអាមេរិក។
ខាងក្រោមនេះ TheBNEWS សូមបង្ហាញប្រិយមិត្តនូវសម្រង់សម្តីដ៏សំខាន់របស់លោកចំនួន ៥ ទុកជាការពិចារណានៅក្នុងថ្ងៃចុងសប្តាហ៍នេះ៖
១) «យើងទាំងអស់គ្នា សុទ្ធតែមានសារសំខាន់សម្រាប់គ្នាទៅវិញទៅមក ហើយចំពោះការវិវឌ្ឍន៍ខ្លួនរបស់ខ្ញុំមកជាមេដឹកនាំម្នាក់នេះ បញ្ជក់យ៉ាងច្បាស់ថា ជោគជ័យរបស់ខ្ញុំគឺកើតឡើងដោយសារតែការទំនាក់ទំនង។»
២) «ដើម្បីជោគជ័យ មិនចាំបាច់ទាល់តែ ជាមនុស្សដែលភាពវៃឆ្លាត មានចក្ខុវិស័យ ឬ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់ខ្ពស់នោះទេ។ អ្វីដែលសំខាន់បំផុតនោះ អ្នកត្រូវតែមានគោលការណ៍ និង សុបិនមួយឲ្យច្បាស់លាស់បំផុត។»
៣) «សូមកុំចំណាយពេលយូរពេក ក្នុងការជ្រើសរើសយកឱកាសដែលល្អឥតខ្ចោះ ព្រោះអ្នកនឹងបាត់បង់ឱកាសដ៏សំខាន់មិនខាន។»
៤) «ការស្តាប់បេះដូងរបស់អ្នកគឺ ជាគន្លឹះដ៏សំខាន់បំផុត ហើយត្រូវទុកឲ្យបេះដូង នាំអ្នកទៅកាន់គោលដៅដែលជាក្តីសុបិនរបស់អ្នក។»
៥) «អ្នកមិនត្រូវភ័យខ្លាច ចំពោះការបរាជ័យនោះឡើយ ព្រោះវាជាពេលដែលអ្នកត្រូវរៀនសូត្រ។»
បងមានឯកសារការដឹកនាំរបស់ក្រុមហ៊ុន Dell អត់?
ReplyDelete