Li Ka-Shiang គឺជាអ្នកជំនួញ អ្នកចុះទុន និងជាសេដ្ឋីពាន់លានជនជាតិហុងកុង។ គេមានពាក្យណែនាំទាក់់ទងការចាត់ចែងលុយដែលគេមានយកទៅចុះទុនលើផ្នែក ផ្សេងៗដើម្បីឲ្យកើតប្រយោជន៍ខ្លាំងបំផុតដែលអាចនឹងធ្វើបាន ហើយគេបានក្លាយជាអ្នកមានក្នុងរយៈពេល 5ឆ្នាំ ហើយពាក្យណែនាំទាំងនោះគឺ “មិនថាលុយដែលអ្នករកបានមកមានចំនួនប៉ុន្មាន ចូរចាំទុកថាត្រូវបែងចែកវាជា 5ចំណែក ហើយធ្វើឲ្យវាមានប្រយោជន៍”
ចំណែកទី1 = 30% ជាប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃ (Living expenses)។ ញ៉ាំអាហារពេលព្រឹក និងថ្ងៃបែបងាយៗហើយមានប្រយោជន៍ ឯអាហារពេលល្ងាចគួរធ្វើញ៉ាំខ្លួនឯង។ ពេលដែលអាយុនៅតិច សុខភាពនៅរឹងប៉ឹងនឹងមិនសូវទៅចំណាយទៅលើការមើលថែខ្លួនប៉ុន្មានទេ។
ចំណែកទី2 =20% សាងមិត្ត (Make Friends) ពង្រីកទំនាក់ទំនងរវាងអ្នកដទៃឲ្យបានកាន់តែទូលំទូលាយ។ បែងចែកមួយចំណែកសម្រាប់ថ្លៃទូរស័ព្ទ និងថ្លៃសម្រាប់ប៉ាវអាហារពេលថ្ងៃត្រង់មិត្តភក្តិពីមួយទៅពីរដងក្នុងមួយខែ ត្រូវធ្វើជាប់ៗគ្នាជារៀងរាល់ខែ។ គួរអញ្ជើញអ្នកដែលអាចផ្តល់ចំនេះ ឬមានឋានៈជាងអ្នកមករួមញ៉ាំអាហារជាមួយអ្នក បើមិនអញ្ចឹងទេអាចអញ្ចើញអ្នកដែលធ្លាប់ជួយអ្នកឲ្យមកញ៉ាំជាការអរគុណ។ ទាំងនេះគឺការពង្រីកកេរ្តិ៍ឈ្មោះ ការគោរពគ្នា ការរាប់អានគ្នាក៏ដូចជាទឹកចិត្តរបស់អ្នក។
ចំណែកទី3 =15% សម្រាប់ការរៀន (To learn) ការរៀនសូត្រគឺសំខាន់ណាស់ដូចនេះត្រូវបែកចែកលុយ 5%សម្រាប់ទិញសៀវភៅហើយ 10% ទៀតសម្រាប់ចុះរៀនវគ្គ Training ផ្សេងៗ។ អានសៀវភៅដែលទិញមកគ្រប់ក្បាលយ៉ាងយកចិត្តទុកដាក់ ព្យាយាមរៀនពីសៀវភៅនីមួយៗថាគេនិយាយពីអ្វីពេលដែលអានរួចហើយព្យាយាមចែករំលែកចំនេះរបស់យើងដោយការនិយាយឲ្យអ្នកដទៃស្តាប់ដើម្បីពង្រឹងនូវភាពជឿជាក់ពីអ្នកដទៃក៏ដូចជាពង្រឹងនូវភាពជឿជាក់ និងភាពគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្លួនឯង។ ចំណែកឯ Course Training វិញក្រៅពីធ្វើឲ្យយើងបានរៀនពីអ្វីថ្មីៗហើយវានៅជួយឲ្យយើងបានជួបជាមួយមិត្តភក្តិថ្មីៗដែលមានចំណាប់អារម្មណ៍តែមួយដូចយើង ជាទូទៅគឺពិបាករកណាស់នៅក្នុងជីវិតប្រចាំថ្ងៃ។
ចំណែកទី4 =10% សម្រាប់ការធ្វើដំនើរទៅក្រៅប្រទេស (Overseas Holidays) ឲ្យរង្វាន់សម្រាប់ខ្លួនឯងយ៉ាងហោចណាស់មួយឆ្នាំម្តងដោយការទៅដើរលេងនៅក្រៅប្រទេសដើម្បីជួបជាមួយបទពិសោធន៍ថ្មីៗ អ្វីទាំងនេះនឹងធ្វើឲ្យអ្នករឹងប៉ឹងក្លាយជាមនុស្សធំ។ គួរស្នាក់នៅ Hostel ដើម្បីសន្សំសំចៃលុយ។ ធ្វើបែបនេះរាល់ឆ្នាំអ្នកនឹងទទួលបាននូវបទពិសោធន៍ប្លែកៗថ្មីៗជាច្រើន។ ប្រើបទពិសោធន៍ទាំងនោះធ្វើជាចំនេះហើយយកមកប្រើការទាក់ទងជាមួយការងាររបស់យើង។
ចំណែកទី5 = 25% សន្សំ (Saving) សន្សំលុយមួយចំណែកផ្ញើធនាគារដើម្បីទុកជាលុយសម្រាប់ចុះទុនធ្វើជំនួញតូចៗ ទោះជាតូចតែវាមិនសូវប្រថុយប្រថានប៉ុន្មាន។ ទោះបីជាអ្នកខាតក៏ខាតតិចទៅតាមនោះដែរ។ ជំនួញនោះអាចជាការដែលយើងយករបស់ពីគេមកលក់តក៏បាន សាកទៅរករបស់មកលក់សាកមើល នៅពេលដែលអ្នកមានចំណូលពីការលក់ដូរហើយនោះអ្នកនឹងមានបទពិសោធន៍កើនឡើង។ នៅពេលដែលបានលុយមកថែមក៏ចាប់ផ្តើមចុះរយៈពេលវែង នេះនឹងបញ្ជាក់ថា មិនថាមានអ្វីកើតឡើងនឹងមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិត និងគ្រួសាររបស់អ្នកឡើយ។
សាករកការងារ Part Time សាកមើល ការងារលក់ដូរជាការងារដែលប្រកួតប្រជែងដែលនឹងធ្វើឲ្យអ្នករៀនអំពីជំនាញដែលចាំបាច់បំផុតសម្រាប់ឈ្មួញ។ អ្នកជំនួញដែលទទួលជោគជ័យគឺជាអ្នកដែលទៅដល់គោលដៅហើយអាចលក់ក្តីស្រមៃ និងទស្សនវិស័យរបស់គេបាន។
នៅពេលដែលអ្នកក្លាយជាអ្នកលក់ដូរនោះអ្នកនឹងដឹងថាអ្វីអាចលក់បានហើយមិនអាចលក់បាន។ អ្នកនឹងអាចដឹងនៅទីផ្សាក៏ដូចជាឱកាសផ្នែកជំនួញថាអ្វីនឹងក្លាយទៅជាទំនិញនាពេលអនាគត។
ទិញខោអាវ និងស្បែកជើញតិចតួចបានហើយ ទុកលុយសម្រាប់អ្នកដែលយើងស្រលាញ់វិញល្អជាង ប្រាប់ពួកគេថាអ្នកមានគម្រោងនឹងធ្វើអ្វីមួយ ដូចនេះហើយអ្នកត្រូវសន្សំសំចៃហើយអ្នកកំពុងឃើញនូវទិសដៅដែលនឹងនាំអ្នកឲ្យឈានទៅដល់គោលដៅ។
អ្នកជំនួញទាំងអស់គឺសុទ្ធតែត្រូវការជំនួយ ស្នើខ្លួនដើម្បីជួយការងារ Part Time អ្វីក៏បានដើម្បីសិក្សាពីវា និងអភិវឌ្ឍន៍ខ្លួន នៅពេលដែលអ្នកនៅក្រ គួរចំនាយពេលភាគច្រើននៅក្រៅផ្ទះ ហើយនៅពេលដែលអ្នកមានហើយឲ្យចំនាយពេលភាគច្រើននៅផ្ទះ នៅពេលដែលក្រឲ្យចំនាយលុយលើអ្នកដទៃ នៅពេលដែលមានឲ្យចាយលុយដើម្បីខ្លួនឯង នេះគឺជាសិល្បៈក្នុងការប្រើជីវិតដែលមនុស្សភាគច្រើនចូលចិត្តធ្វើផ្ទុយទៅវិញ។

No comments:
Post a Comment