ការធ្វើមុខជំនួញមួយ ប្រកបដោយភាពជោគជ័យ គឺមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថា ក្នុងទីផ្សារបច្ចុប្បន្ន គឺ ចង្អៀតខ្លាំង។ ដោយសារតែបែបនេះហើយ បានជាមានមនុស្សជាច្រើន បានបរាជ័យ ហើយរាងចាលលែងចង់ធ្វើជំនួញតទៅទៀត។ ដើម្បីអាចបន្តសកម្មភាពជំនួញ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យនៅពេលអនាគត អ្នកគួរតែបណ្ដុះផ្នត់គំនិតមួយចំនួន៖
១) លុយមិនមែន ជាអ្វីៗគ្រប់យ៉ាងនោះទេ
ថ្វីត្បិតតែលុយសំខាន់ ប៉ុន្តែមិនមែនមានន័យថា មានលុយគឺមានអ្វីៗគ្រប់យ៉ាង ជាពិសេសនោះ មានសុភមង្គលនោះទេ។ មនុស្សណាក៏ដោយ ឲ្យតែគិតលុយជាសំខាន់ ពួកគេប្រហែលជាឆាប់ជោគជ័យ ប៉ុន្តែ វាមិនមែនជាជោគជ័យយូរអង្វែងនោះឡើយ។ ចំពោះការធ្វើជំនួញ ដែលគិតចង់តែពីចំណេញតែម្យ៉ាងនោះ នឹងបង្កគ្រោះថ្នាក់ទៅថ្ងៃក្រោយមិនខាន ព្រោះការផ្តល់តម្លៃលើលុយ ឬ ប្រាក់ចំណេញខ្លាំងហួសហេតុពេក ធ្វើឲ្យ បុគ្គលិក គ្រួសារ ក៏ដូចជាអតិថិជនជួបនូវបញ្ហា។ កាលណាអ្នកទាំងនេះមានបញ្ហា នោះវាបញ្ជាក់ថា អនាគតនៃមុខជំនួញរបស់អ្នកក៏ត្រូវមានបញ្ហាផងដែរ។

២) ត្រូវគិតអ្វីៗក្នុងផ្លូវល្អ
មិនថា មានឧបសគ្គធំប៉ុណ្ណាទេ បើអ្នកគិតថា អាចជំនះបាន នោះលទ្ធផលគឺអាចមានពីរ គឺ ជោគជ័យ និង បរាជ័យដោយអាស្រ័យលើការខិតខំប្រឹងប្រែងដោយសមត្ថភាពរបស់អ្នកប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកគិតតែមិនអាចទៅរួច នោះមានន័យថាលទ្ធផលមានតែមួយប៉ុណ្ណោះគឺបរាជ័យ។ ការគិតពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយ អ្នកគួរផ្លាស់ប្ដូរផ្នត់គំនិតដែលថា មិនអាចទៅរួចចោលទៅ ហើយខិតខំធ្វើកិច្ចការឲ្យអស់ពីលទ្ធភាព ទើបជាផ្លូវឆ្ពោះទៅរកភាពជោគជ័យ។

៣) ត្រូវទទួលស្គាល់ការពិត
ដើម្បីអាចកែប្រែស្ថានការណ៍អាក្រក់ផ្សេងៗ ជំហានដំបូងបំផុតគឺ ត្រូវតែចេះទទួលស្គាល់ការពិតជាមុនសិន។ មានមនុស្សជាច្រើន បានអួតខ្លួនឯងថាអស្ចារ្យ និង មានសមត្ថភាពខ្ពស់ ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង គឺមិនអាចដោះស្រាយបាន ហើយព្យាយាមបិទបាំងការពិត ដោយទំលាក់កំហុសនេះទៅកាន់អ្នកដទៃវិញ។ នេះគឺជាចំណុចអវិជ្ជមានបំផុត ព្រោះបើកាលណាអ្នកមិនទទួលស្គាល់ការពិតទេនោះ អ្នកនឹងរស់នៅជាមួយនឹងស្រមោលនៃភាពជោគជ័យ ដែលគ្មានថ្ងៃអាចចាប់យកបានឡើយ។ ដូច្នេះហើយ ត្រូវទទួលស្គាល់ថា ខ្លួនមានសមត្ថភាពកម្រិតណា មានធនធានកម្រិតណា និង បញ្ហាប្រឈមកម្រិតណា ដើម្បីអាចកែប្រែឲ្យអ្វីៗប្រសើរឡើងវិញបាន ជាពិសេសក្នុងពេលធ្វើជំនួញ។

៤) ត្រូវចេះឆក់យកឱកាស
ឱកាសពិតជាមានសារសំខាន់បំផុតសម្រាប់ មនុស្សគ្រប់រូប ជាពិសេសក្នុងវិស័យជំនួញ។ នៅពេលឱកាសល្អមកដល់ អ្នកមិនគួរព្រងើយកន្តើយនោះឡើយ ព្រោះភាពព្រងើយកន្តើយនេះនឹងធ្វើឲ្យអ្វីៗកន្លងផុតទៅជាអសារបង់មិនខាន។ អ្នកខ្លះចំណាយពេលយូរពេកដើម្បីគិត រហូតធ្វើអ្វីមិនកើត ព្រោះវិភាគរហូតដល់លែងហ៊ានធ្វើអ្វីទាំងអស់ ដោយខ្លាចនេះខ្លាចនោះរហូត ទោះបីជាឱកាសល្អមកដល់ក៏ដោយ។ ដូច្នេះ អ្នកត្រូវតែសម្រេចចិត្តឲ្យបានរហ័ស និង ត្រឹមត្រូវបំផុតដើម្បីបញ្ចៀសការសោកស្តាយនៅពេលអនាគត។

៥) មានទំនួលខុសត្រូវខ្ពស់បំផុត
ទំនួលខុសត្រូវគឺ ជាចំណុចដ៏សែនសំខាន់ដែល មនុស្សគ្រប់រូបមិនអាចខ្វះបាន។ ក្នុងវិស័យជំនួញ ក៏មិនខុសពីវិស័យផ្សេងទៀតដែរ បើកាលណាអ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវខ្ពស់ (ពោលគឺធ្វើអ្វីៗឲ្យតែរួចពីដៃ និង ទទួលយកតែត្រូវតែមិនទទួលខុស) មានន័យថាអ្នកជៀសមិនផុតពីភាពបរាជ័យធ្ងន់ធ្ងរនៅពេលអនាគតដ៏ឆាប់ខាងមុខឡើយ។ ការទទួលខុសត្រូវខ្ពស់ គឺជាគន្លឹះចាំបាច់មួយដែល ជួយពន្លឿនការងាររបស់អ្នក ឆ្ពោះទៅរកភាពជោគជ័យ៕

No comments:
Post a Comment