ក្រោយពីការសិក្សាលើសេដ្ឋីចំនួន៥០០នាក់មក ក្នុងនោះរួមទាំង លោក Henry Ford ផងដែរ លោក Napoleon Hill ជាអ្នកនិពន្ធ និង ជាអ្នកកាសែតដ៏ល្បីរបស់អាមេរិកនោះបានអះអាងថា សេដ្ឋីទាំងនេះសុទ្ធតែមានលក្ខណៈពិសេសទូទៅមួយដូចគ្នាដែលនោះគឺ “ភាពម៉ឺងម៉ាត់”។
ភាពម៉ឺងម៉ាត់ គឺជាចំណុចមួយដែលដើរតួយ៉ាងសំខាន់ សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់បុគ្គលជោគជ័យ ព្រោះថា ដោយសារតែភាពម៉ឺងម៉ាត់នេះហើយ បានជាធ្វើឲ្យពួកគេអាចសម្រេច តាមក្តីប្រាថ្នារបស់ខ្លួន។
អ្នកនិពន្ធរូបនេះបានលើកឡើងបន្តទៀតថា បុគ្គលដែលមានភាពម៉ឺងម៉ាត់ក្នុងការធ្វើកិច្ចការផ្សេងៗ ដោយមិនស្ទាក់ស្ទើរចំពោះអ្វីដែលខ្លួនចង់ធ្វើនោះ ពួកគេនឹងទទួលបានភាពជោគជ័យដ៏ធំធេងក្នុងជីវិត។
បើតាមអ្នកនិពន្ធដ៏ល្បីខាងលើសេដ្ឋីប្រមាណ៥០០ នាក់សុទ្ធតែមានភាពម៉ឺងម៉ាត់ក្នុងការសម្រេចចិត្តទាំងអស់ បើទោះបីជា មានបញ្ហាអ្វីក៏ដោយ ពោលគឺពួកគេមិនបោះបង់ចោលក្តីប្រាថ្នា និង គោលដៅជាដាច់ខាត់។
ដោយឡែក មានមនុស្សជាច្រើន ដែលមានភាពស្ទាក់ស្ទើរ មិនច្បាស់ចំពោះអ្វីដែលខ្លួនចង់ធ្វើ ដូច្នេះហើយពួកគេមិនអាច សម្រេចអ្វីជាដុំកំភួនបានឡើយ។ នេះជាការអះអាងរបស់លោក Napoleon Hill ៕
No comments:
Post a Comment