Thursday, July 16, 2015

អានសម្រង់គំនិតទាំង១២នេះ ដើម្បីផ្លាស់ប្តូរជីវិតរបស់លោកអ្នក

ឳកាសតែងតែមានជានិច្ចសម្រាប់បុគ្គលដែលមានចិត្តអង់អាចក្លាហាន ហ៊ានចាប់យកវា ហើយគ្រប់ឳកាសសុទ្ធតែជាគ្រាប់ពេជ្រដែលលោកអ្នកគួរតែចាប់យកមកសិន ចាំកែច្នៃតាមក្រោយ។ ព្រោះឳកាសវានឹងផ្លាស់ប្តូរជីវិតរបស់លោកអ្នកអោយកាន់តែប្រសើរជាងមុន។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងលើកយកសម្រង់គំនិតទាំង ១២ ទាក់ទងទៅនឹងឳកាស ដើម្បីជាជំនួយឲ្យម្រិយមិត្តធ្វើជាចំណីនៃការគិតឆ្ពោះទៅរកភាពជោគជ័យ៖
១. នៅក្នុងឧបសគ្គដ៏ធំមួយ តែងតែមានឳកាសលាក់ខ្លួននៅទីនោះជានិច្ច (Albert Einstein)
២. អ្នកមិនអាចផ្លាស់ប្តូរពេ្រងវាសនាដោយគ្រាន់តែឈរនៅលើខ្សែត្រៀមហើយរង់ចាំមើលខ្សែជីវិតរបស់លោកអ្នកបាននោះទេ គឺលោកអ្នកត្រូវតែប្រយុទ្ធដោយខ្លួនឯង (Judith McNaugh)
៣. គ្រូជាអ្នកបើកទ្វារ តែលោកអ្នកត្រូវតែដើរចូលដោយខ្លួនឯង (សុភាសិតចិន)
៤. មនុស្សទុទិ្ទដ្ឋិនិយមមើលឃើញឧបសគ្គនៅក្នុងឳកាស ឯមនុស្សសុទិដិ្ឋនិយមមើលឃើញឳកាសនៅក្នុងឧបសគ្គ (Winston Churchill)
៥. សហគ្រិនជោគជ័យ ជាបុគ្គលដែលពូកែលក់ក្តីសុបិន និងចក្ខុវិស័យរបស់ពួកគេ (Li Ka Shing)
៦. សំណាង គឺជាការត្រៀមខ្លួនជួបជាមួយនឹងឳកាស (Oprah Winfrey)
៧. ខ្ញុំបាត់បង់ឳកាសច្រើន ដោយសារតែខ្ញុំខ្លាចបាត់បង់វា (Paulo Coelho)
៨. យល់សប្តិពេលយប់ត្រូវរត់គេចពីវា យល់សប្តិពេលថ្ងៃត្រូវធ្វើវាអោយក្លាយជាការពិត (Stephen Richards)
៩. សហគ្រិនពូកែតែងតែស្វែករកឳកាស ដើម្បីផ្លាស់ប្តូរ និងទាញយកប្រយោជន៍ពីវា (Peter Drucker)
១០. នៅក្នុងកំហុសរបស់លោកអ្នក គឺសុទ្ធតែជាឳកាស (Tina Fey)
១១.​ ជីវិតកាន់តែខុសកាន់តែមានឳកាស កាន់តែខុសកាន់តែចេះ (Business Cambodia)
១២. ចង់ជោគជ័យត្រូវធ្វើខ្លួនឲ្យដូចសត្វឥន្ទ្រី សម្លឹងមើលឳកាស ចាប់យកឳកាស រក្សាឳកាស និងបង្កើតឳកាស (Business Cambodia)។ (សូមអរគុណ និងអរព្រះគុណសម្រាប់ការអានរបស់ប្រិយមិត្ត)។
ពាណិជ្ជកម្ម កម្ពុជា ខំថ្ងៃនេះ ដើម្បីប្រិយមិត្តទាំងអស់គ្នា ព្រោះមានជំនឿថា ប្រិយមិត្តទាំងអស់គ្នានឹងខំ ដើម្បីខ្លួនឯងនៅថ្ងៃស្អែក។ សូមជួនពរឲ្យប្រិយមិត្តលោកអ្នកអានទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់គ្នា និងចូលរួមខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីភាពរីកចំរើនរបស់កម្ពុជា៕

No comments:

Post a Comment