នៅពេលនិយាយពីប្រធានបទនេះ លោកអ្នកច្បាស់ជាដឹងយ៉ាងច្បាស់ហើយថា បច្ចុប្បន្ន លោកអ្នកជាមនុស្សដឹកនាំគេ (Leader) ត្រូវបានគេដឹកនាំ (Follower)។ បើលោកអ្នកនៅមានភាពស្រពិចស្រពិលលើបញ្ហានេះ សូមស្វែងយល់ឲ្យបានច្បាស់នូវចំណុចទាំង ១០ ខាងក្រោមនេះនឹងដឹងហើយថា លោកអ្នកជាបុគ្គលណាមួយក្នុងចំណោមបុគ្គលចំនួនពីរប្រភេទនេះ។
១) មិនសូវពូកែស្ទាបស្ទង់ចិត្តអ្នកដទៃ
នេះជាសញ្ញាណដំបូងដែលបង្ហាញពីចំណុចអវិជ្ជមានរបស់អ្នកមិនអាចក្លាយជាអ្នកដឹកនាំគេបាន។ អ្នកត្រូវដឹងថា បើចង់ក្លាយជាបុគ្គលដឹកនាំគេ អ្នកត្រូវតែយល់ច្បាស់ និង អាចវាយតម្លៃមនុស្សនៅជុំវិញខ្លួនបានដូចជាចំណុចខ្លាំង ឬ ចំណុចខ្សោយជាដើមរបស់បុគ្គលនោះប្រកបដោយភាពឆ្លាតវៃបំផុត។ បើពុំដូច្នោះទេ អ្នកមិនអាចដឹកនាំពួកគេឲ្យឈានទៅរកដំណាក់កាលមួយល្អប្រសើរបានឡើយ។

២)ងាយទទួលរងឥទ្ធិពលពីគំនិតអ្នកដទៃនៅពេលសម្រេចចិត្តអ្វីមួយ
ការសម្រេចចិត្តគឺជាភារកិច្ចចុងក្រោយរបស់អ្នកដឹកនាំដែលត្រូវអារកាត់គ្រប់រឿងដោយមិនស្ទាក់ស្ទើរ និង មានទំនុកចិត្តលើខ្លួនឯងថា ការសម្រេចចិត្តនោះពិតជាត្រឹមត្រូវ។ យ៉ាងណាមិញក្នុងកាលៈទេសៈនេះ គំនិតរបស់អ្នកដែលថា ត្រូវសម្រេចចិត្តដឹកនាំក្រុមការងារដើរទៅផ្លូវណាមួយហើយនោះ តែបែរជាត្រូវផ្លាស់ប្ដូរវិញដោយសារតែឥទ្ធិពលគំនិតរបស់អ្នកណាម្នាក់ភ្លាមៗ នេះបញ្ជាក់ថា អ្នកមិនទាន់មានសមត្ថភាពដឹកនាំគេនៅឡើយទេ។

៣) អនុវត្តអ្វីៗតាមតែគេប្រាប់ឬ ការបញ្ជា មិនមានគំនិតច្នៃប្រឌិតថ្មី
នៅក្នុងបរិបទអាជីវកម្មក្តី ឬ កិច្ចការនយោបាយក្តី គេសង្កេតឃើញថា បុគ្គលដែលដើរតាមគេ មិនសូវហ៊ានធ្វើអ្វីមួយដែលដើរប្រាសចាកទៅនឹងវិន័យ និង បទបញ្ជាដែលអ្នកដឹកនាំរបស់ខ្លួនដាក់ឲ្យនោះឡើយ។ នេះវាខុសពីបុគ្គលមួយចំនួនដែលមានចរិតជាអ្នកដឹកនាំ ចូលចិត្តស្រាវជ្រាវ ផ្លាស់ប្ដូរទម្លាប់បែបបញ្ជា ឬ ការបង្ខិតបង្ខំ មកជាទម្លាប់បង្កើតគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងបរិយាកាសការងារឲ្យមានការអភិវឌ្ឍទៅមុខជានិច្ច។

៤) ជាមនុស្សដែលចូលចិត្តគេចចេញពីបញ្ហា
អ្នកធ្លាប់បានដឹងរួចហើយថា អ្នកដឹកនាំឆ្នើមជាគំរូសម្រាប់អ្នកដទៃ ត្រូវតែជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ ក្រាញននៀលមិនចុះចាញ់បញ្ហា និង ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជូនមនុស្សគ្រាប់គ្នា។ បុគ្គលប្រភេទនេះ ស្វាគមន៍ជានិច្ចរាល់បញ្ហានានា ជាពិសេសការទទួលយកការរិះគន់ និង ភាពបរាជ័យរបស់ខ្លួនដែលវាខុសទៅនឹងបុគ្គលមួយចំនួនដែលមិនមានអត្តចរិតជាអ្នកដឹកនាំ បានត្រឹមតែភ័យខ្លាចមិនហ៊ានប្រឈមមុខទៅនឹងបញ្ហា ធ្វើអ្វីតាមតែគេប្រាប់។

៥) មានបញ្ញាអន់ មិនសូវបានបញ្ចេញមតិយោបល់ក្នុងចំណោមអ្នកដទៃ
មនុស្សដែលមានទេពកោសល្យខ្ពស់ គេត្រូវការចាំបាច់បំផុតនៅក្នុងបរិយាការការងារនូវអ្វីដែលគេអាចមើលឃើញថា អាចជួយឲ្យជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងពេលអនាគតដ៏វែងឆ្ងាយមួយ។ ម្ល៉ោះហើយ បុគ្គលដែលជាអ្នកដឹកនាំ គេជាមនុស្សដែលឆ្លាតមានជំនាញភាពជាអ្នកដឹកនាំ និង មានភាពទាក់ទាញពីអ្នកដទៃច្រើនជាងបុគ្គលមួយចំនួនទៀត។ ផ្ទុយទៅវិញ បុគ្គលមួយចំនួនចូលចិត្តដើរតាមអ្នកដទៃ មិនសូវពូកែ គំនិតនៅមានកម្រិត ខ្វះទំនុកចិត្ត និង ស្ថិតនៅក្នុងភាពមិនប្រាកដប្រជាមកលើខ្លួនឯងនៅពេលដែលមានបុគ្គលឆ្លាតៗនៅជុំវិញខ្លួន។

៦) ទទួលបានលទ្ធផលមិនសូវប្រសើរ
បើអ្នកបានបណ្ដាលឲ្យគោលដៅក្រុមការងាររបស់អ្នកមិនទទួលបានជោគជ័យ ហើយត្រូវដួលនៅពាក់កណ្ដោលទី នេះសបញ្ជាក់ឲ្យឃើញថា អ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេក្នុងនាមជាអ្នកដឹកនាំម្នាក់។ ក្នុងនាមជាអ្នកដឹកនាំក្រៅពីការជំរុញលើកទឹកចិត្ត ដាក់ផែនការ យុទ្ធសាស្ត្រ និង ដំណោះស្រាយជូនក្រុមការងារ ត្រូវតែផ្ដោតលើសមិទ្ធផលការងារជាធំបាញ់ឆ្ពោះទៅរកគោលដៅនោះជាមួយនឹងប្រព័ន្ធត្រួតពិនិត្យ និង ការវាយតម្លៃការងារមួយយ៉ាងជាក់លាក់បំផុត។

៧) ខ្វះជំនាញគ្រប់គ្រងពេលវេលា
តើអ្នកចំណាយពេលធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? តើអ្នកបានចំណាយពេលប៉ុន្មានសម្រាប់ផែនការងារ? តើអ្នកត្រូវធ្វើអ្វីមុនគេ? តើអ្នកជាអ្នកកំណត់ពេលវេលាដោយខ្លួនឯង ឬ គេមកកំណត់ឲ្យអ្នក? ចម្លើយទាំងនេះបើស្ថិតនៅក្នុងភាពមិនច្បាស់លាស់ហើយនោះ បញ្ជាក់ថា អ្នកស្ថិតនៅកម្រិតមួយអន់បំផុត ក្នុងដែលមិនអាចក្លាយជាអ្នកដឹកនាំដ៏ល្អនៅពេលអនាគតបានឡើយ។

៨) ខ្វះវិន័យសម្រាប់គ្រប់គ្រងខ្លួនឯង
យោងតាមអ្នកនិពន្ធសៀវភៅអាមេរិកលោក Jim Rohn បានលើកឡើងដូច្នេះថា៖« វិន័យ គឺជាស្ពានផ្សារភ្ជាប់រទៅនឹងគោលដៅ និង សមិទ្ធផល»។ នេះជាការពិតដោយហេតុថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវមានវិន័យសម្រាប់គ្រប់គ្រងខ្លួនឯង ហើយបើអ្នកមានវិន័យល្អ មានន័យថាលទ្ធផលរបស់អ្នកក៏ទទួលបានជោគជ័យដែរ។ ប៉ុន្តែ បើអ្នកមិនមានវិន័យអាចគ្រប់គ្រងខ្លួនឯងបានទេនោះ តើអាចធ្វើជាអ្នកគ្រប់គ្រងដឹកនាំគេដូចម្ដេចទៅ?

៩) មានភាពកម្សោយក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន
នៅក្នុងបរិយាការការងាររបស់សព្វថ្ងៃ អ្នកអាចយល់បានពីអ្នកគ្រប់គ្រងរបស់អ្នកជាមនុស្សប្រភេទណា។ អ្នកគ្រប់គ្រងខ្លះ មានចរិតឆេវឆាវមិនសូវស្ដាប់ហេតុផល ឆាប់ខឹង និងមានប្រតិកម្មភ្លាមៗ ទៅកាន់បុគ្គលិកក្រោមបង្គាប់។ ប៉ុន្តែក៏មានអ្នកគ្រប់គ្រងខ្លះចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មានភាពអត់ធ្មត់ ចេះប្រើវិធីត្រជាក់ជះមកលើភ្លើងដែលកំពុងឆេះ ដែលនេះជាគុណសម្បត្តិពិសេសមួយដែលអ្នកដឹកនាំល្បីៗនៅលើពិភពលោកមាន។

១០) ខ្វះចក្ខុវិស័យច្បាស់លាស់ និង មិនស្ថិតស្ថេរ
ជាការពិត អ្នកដឹកនាំត្រូវដឹងថា តើខ្លួនកំពុងធ្វើអ្វី? ចង់ដឹកនាំមនុស្សជាច្រើនទៅកន្លែងណា? នៅពេលណា? ដោយមធ្យោបាយណា? ចំណុចទាំងនេះ អ្នកដឹកនាំត្រូវមានភាពច្បាស់លាស់លើទស្សនវិស័យរឹងមាំ និង ការប្រមើលមើលដ៏សុទិដ្ឋិនិយមមួយ ពោលគឺការលះបង់សម្រាប់ប្រយោជន៍ទូទៅមួយនៅថ្ងៃខាងមុខ។ ចំណុចនេះ បើអ្នកមិនទាន់មានទេនោះ បញ្ជាក់ថា អ្នកបានត្រឹមតែធ្វើអ្វីតាមតែគំនិតរបស់គេតែប៉ុណ្ណោះ៕

No comments:
Post a Comment