វិធីក្នុងការគ្រប់គ្រង និងរៀបចំការងាររបស់ Jobs ត្រូវបានគេនិយាយដល់ជាច្រើនបែប មានទាំងល្អបំផុតនិងអាក្រក់បំផុត។ តែទោះជាអ្នកចូលចិត្តគាត់ ឬមិនចូលចិត្តក្តីក៏យើងត្រូវតែទទួលស្គាល់ថា គាត់គឺជាអ្នកដឹកនាំដ៏ខ្លាំងក្លាម្នាក់ ព្រោះក្នុងរយៈពេលដ៏ខ្លីគាត់អាចបង្កើតក្រុមហ៊ុនមួយដែលទទួលជោគជ័យបំផុតក្នុងពិភពលោក ដូចនេះហើយបានជាថ្ងៃនេះ What’s Up Khmer បាននាំយកការប្រជុំស្តាយ Steve Jobs ដែលបែងចែកជា 8 ចំនុចធំៗមកផ្ញើប្រិយមិត្តទាំងអស់គ្នា។
1. បញ្ចេញភាពស្រេកឃ្លានចំពោះលទ្ធផល
អ្នកណាក៏ដឹងដែរថា Steve Jobs គឺជាអ្នកដែលពូកែ Present។ ចំនុចសំខាន់គឺការដែលយើងជឿនូវអ្វីដែលយើងនិយាយហើយមិនខ្លាចនឹងនិយាយវាចេញមក ហើយប្រសិនបើយើងមើលមិនឃើញគោលដៅហើយនោះអ្នកដែលនៅក្នុងអង្គប្រជុំក៏គ្មានអ្នកណាមើលឃើញដូចគ្នាដែរ។
2. តាំងចិត្តក្នុងការបង្កើតលទ្ធផល
Jobs ធ្លាប់និយាយនៅពេលបង្កើត NeXT ថា “ពួកយើងធ្វើនូវរបស់ទាំងនេះព្រោះយើងចង់ធ្វើ ព្រោះយើងយកចិត្តទុកដាក់ក្នុងការធ្វើឲ្យអ្វីៗប្រសើរឡើង មិនមែនដើម្បីលុយទេ” ។ ក្នុងឋានៈដែលជាម្ចាស់ជំនួញ គ្មានអារម្មណ៍ណាដែលអាចប្រៀបផ្ទឹមបាននឹងអារម្មណ៍នៅពេលដែលផលិតផលរបស់យើង ឬសេវាកម្មរបស់យើងធ្វើឲ្យជីវិតអ្នកដទៃប្រសើរឡើង។
3. សាកល្បងសម្ថភាពរបស់កូនក្រុម
សម្រាប់ Jobs គេនឹងមិនទទួលស្គាល់អ្វីងាយៗនោះទេ។ គេតែងតែនិយាយប្រាប់ត្រង់ៗដល់អ្នកផ្សេងៗ ថាហេតុអ្វីបានជាគេមិនយល់ស្រប។ មូលហេតុនេះហើយបានជាមានមនុស្សជាច្រើនមិនចង់ធ្វើការជាមួយ Jobs តែសម្រាប់ Guy Kawasaki ដែលធ្លាប់ធ្វើការជាមួយ Jobs ពីរលើកហើយនោះនិយាយថា “បើអ្នកទៅសួរភា្នក់ងាររបស់ Apple ថាហេតុអីបានជាគេនៅព្រមធ្វើការនៅទីនោះពួកគេនឹងឆ្លើយថាព្រោះ Apple ជាកន្លែងដ៏អស្ចារ្យសម្រាប់ឲ្យគេសាកល្បងសម្ថភាពការងាររបស់ពួកគេដែលធ្វើឲ្យពួកគេបង្កើតនូវលទ្ធផលដ៏ល្អបាន”។
4. ធ្វើឲ្យអ្នកដទៃឃើញនូវគោលដៅជានិច្ច
Jobs ធ្លាប់និយាយថា “ត្រូវមានមនុស្សម្នាក់ចាំត្រួតត្រាលើការងារទាំងអស់ដើម្បីឲ្យការងារទាំងនោះដើរទៅមុខបានត្រឹមត្រូវតាមបែបបទ។ វាប្រៀបបានទៅនឹងការធ្វើដំណើរឆ្ងាយរាប់ពាន់ Miles អញ្ចឹង នៅពេលដែលយើងឈានជើងចេញធ្វើដំណើរ វាមើលទៅដូចជាផ្លូវដ៏វែងឆ្ងាយមួយហើយបើមាននរណាម្នាក់នៅចាំប្រាប់យើងថា “ធ្វើបានល្អណាស់! ពេលនេះយើងកាន់តែខិតទៅជិតគោលដៅហើយ” វាច្បាស់ជាល្អមិនខាន។ មិនត្រឹមតែប៉ុណ្ណោះវានឹងធ្វើឲ្យយើងដឹងថាគោលដៅគឺពិតជាមានមែន មិនមែនជាការបំភាន់ភ្នែក។ ក្រឡេកមកមើលក្រុមហ៊ុនរបស់អ្នកវិញ វាជារឿងងាយណាស់ដែលយើងតែងតែមើលរំលងនូវភាពសំខាន់របស់អ្វីមួយ ហើយបើរបស់នោះជាក្រុមហ៊ុនរបស់អ្នកវិញចូរកុំចោលនូវអ្វីដែលខ្លួនមានជំនឿទៅលើជាដាច់ខាត។ ទាំងនេះហើយជាមូលហេតុដែល Jobs ត្រូវបានគេទាត់ចេញពី Apple ហើយនៅពេលបន្ទាប់មកវាក៏ជាហេតុផលតែមួយដែលធ្វើឲ្យគេបានត្រលប់មកឈរត្រង់កន្លែងចាស់វិញដើម្បីបង្កើតភាពជោគជ័យឲ្យ Apple ម្តងទៀត។
5. កំណត់ភាពសំខាន់ឲ្យច្បាស់លាស់
កូនក្រុមនៅ NeXT សុទ្ធតែដឹងច្បាស់ថា Jobs គឺជាមនុស្សដែលពូកែក្នុងការរៀបលំដាប់ភាពសំខាន់នៃរឿងនីមួយៗដើម្បីផ្ចង់អារម្មណ៍ឲ្យខ្លាំងទៅលើរឿងដែលសំខាន់បំផុត ហើយគេអាចពន្យល់បានយ៉ាងច្បាស់ថាហេតុអីបានជាវាសំខាន់ ហើយការពន្យល់របស់គេនេះធ្វើឲ្យកូនក្រុមរីករាយនឹងធ្វើតាម។
6. ត្រូវកាត់ចង្វាក់តាមកាលៈទេសៈ
នៅពេលសមាជិកក្នុងក្រុមឡើងនិយាយយ៉ាងវែងអន្លាយក្នុងអង្គប្រជុំ ពេលដំបូង Jobs នឹងអង្គុយស្តាប់ដោយភាពអត់ធ្មត់ តែបន្ទាប់ពីភាពអត់ធ្មត់របស់គេអស់ហើយ គេនឹងកាត់ចង្វាក់ដោយឲ្យអ្នកនិយាយត្រលប់ទៅនិយាយត្រង់ចំនុចសំខាន់ម្តងទៀត។ សាកគិតមើលថាក្នុងទីប្រជុំបើមានមនុស្សម្នាក់ឡើងនិយាយដល់ទៅជាងដោយគ្មានអ្នកកាត់ចង្វាក់ មើលទៅដូចជាអ្នកនៅក្នុងអង្គប្រជុំទាំងអស់យល់ស្របតាមអ្វីដែលគេនិយាយ តែតាមពិតទៅវាអាចមានន័យថាពួកគេមិនហ៊ានឡើងនិយាយកាត់ចង្វាក់ក៏ថាបាន។ ដូចនេះហើយយើងគួរតែធ្វើជាអ្នកស្តាប់ដ៏ល្អមានភាពអត់ធ្មត់ ហើយត្រូវដឹងកាលៈទេសៈ ឬពេលត្រឹមត្រូវដែលត្រូវកាត់ចង្វាក់ ឬប្រកែកព្រោះវានឹងជួយសន្សំសំចៃពេលវេលា និងកម្លាំងទៀតផង។
7. រៀនពីអតីតតែកុំឲ្យវាយកឈ្នះយើងបាន
បើមានកូនក្រុមណាមួយធ្វើឲ្យមានកំហុសក្នុងការងារ Jobs នឹងនិយាយថា
អ្វីដែលគេមិនចង់លឺបំផុតនោះគឺ “បើយើងធ្វើអ្វីមួយភ្លាត់ក្នុងថ្ងៃនេះហើយថ្ងៃស្អែកយើងនឹងភ្លាត់ទៀតជាមិនខាន” ។ ម្ចាស់អាជីវកម្មជាច្រើននឹងដឹងថាភាពបរាជ័យគឺជាចំណុចសំខាន់នៃភាពជោគជ័យ កាន់តែព្យាយាម កាន់តែស្គាល់ពីភាពបរាជ័យ ភាពជោគជ័យវានឹងនៅមិនឆ្ងាយពីយើងគ្រាន់តែយើងត្រូវចេញទៅស្វែងរកវា។
8. គិតក្នុងផ្លូវវិជ្ជមាន
Jobs ធ្លាប់និយាយថាមានពេលមួយគេអង្គុយកត់ត្រានូវអ្វីដែលគេមិនទាន់យល់ដឹង បន្ទាប់មកគេក៏នឹកឃើញថាក្រុមហ៊ុននេះទើបតែបង្កើតបាន 90 ថ្ងៃប៉ុណ្ណោះ នេះធ្វើឲ្យគេគិតត្រលប់ទៅវិញថាកន្លងមកគេបានរៀនអ្វីពីវាខ្លះ ទីបំផុតគេក៏ភ្ញាក់ផ្អើលថាគ្រាន់តែ 90 ថ្ងៃគេអាចមកឆ្ងាយបានដល់ថ្នាក់នេះ។ នៅពេលដែលអ្នកឃើញថាផ្លូវដែលយើងដើរមើលទៅគឺវែងឆ្ងាយវានឹងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងចិត្តព្រោះអ្នកមានរឿងជាច្រើនដែលត្រូវទទួលខុសត្រូវ ដូចនេះចូរគិតត្រលប់ទៅវិញថាកម្លងមកអ្នកបានឆ្លងកាត់អ្វីមកខ្លះ បានទទួលជោគជ័យអ្វីខ្លះ ទាំងនេះនឹងជួយជំរុញទឹកចិត្តឲ្យអ្នកដើរទៅមុខបានទៀត។

No comments:
Post a Comment