Sunday, July 19, 2015

10 ចំណុចដែលធ្វើឲ្យយើងបរាជ័យ

10 ចំណុចដែលធ្វើឲ្យយើងបរាជ័យ
ជីវិតរបស់យើងម្នាក់ៗ គឺសុទ្ធតែមានរឿង ឬ បញ្ហាផ្សេងៗដែលចូលមកធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការធ្វើអ្វីថ្មីៗ។
ប្រាកដណាស់ថា ប្រសិនបើយើងចង់ទទួលជោគជ័យ ឬ ធ្វើអ្វីមួយបានសម្រេចតាមបំណង យើងត្រូវព្យាយាមដើរកន្លង ឬយកឈ្នះវាឲ្យបាន។ តើចំនុចដែលធ្វើឲ្យអ្នមិនទទួលជោគជ័យមានអ្វីខ្លះ យើងទៅមើលទាំងអស់គ្នាតែម្តងទៅ
1 ខ្លាច
នៅពេលដែលយើងចាប់ផ្តើមធ្វើអ្វីម្យ៉ាង អ្វីដែលកើតតាមអ្នកដែរគឺភាពភ័យខ្លាច និង កង្វល់ថានឹងធ្វើមិនបាន ខ្លាចបរាជ័យ។ អ្នកចង់បើកហាងលក់ចាប់ហ៊ួយក៏ខ្លាចថាមិនចំណេញ អ្នកដែលប្តូរការងារថ្មីក៏ភ័យ ថាការងារថ្មីនឹងមិនសូវជាល្អ ។ល។ ភាពភ័យខ្លាចទាំងនេះកើតឡើងដោយសារ ការដែលយើងមិនចងខកបំណង ឬ ខូចចិត្តនៅពេលដែលមានរឿងមិនល្អកើតឡើង។ នេះជាមូលហេតុដែលធ្វើឲ្យយើងបាត់បង់ឱកាសផ្សេងៗ។ ប្រសិនជាយើងចង់ធ្វើអ្វីមួយ គួរតែគិតឲ្យបានច្បាស់លាស់ តែបើគិតពេករហូតខ្លាចក៏មិនមែនជារឿងល្អប៉ុន្មានដែរ។
2 ខ្ចិល
គំនិតថ្មីៗគឺកើតឡើងបានងាយណាស់ ព្រោះវាជារឿងដែលកើតនៅក្នុងខួរក្បាលរបស់យើង ដោយយើងមិនចាំបាច់ចុះកម្លាំងអ្វីឡើយ។ ប៉ុន្តែនៅពេលដែលត្រូវចុះកម្លាំងនឹងចំណាយពេលវេលាដើម្បីធ្វើអ្វីមួយ
នោះវាជារឿងមួយទៀត ព្រោះនោះយើងត្រូវហត់ ត្រូវបែងចែកពេលវេលាសម្រាប់កំសាន្ត ឬ សំរាកទៅចំណាយលើអ្វីផ្សេងទៀត។ ជាច្រើនដង យើងតែងមានអារម្មណ៍ថា យើងធ្វើវាធ្វើអី។ ភាពខ្ចិលច្រអូស និង ការស្រលាញ់ភាពសុខស្រួលក្លាយទៅជាសំលេងមួយក្នងចិត្តយើងថា កុំទៅធ្វើវាអី ហត់ណាស់ នៅដូចកាលមុននឹងហើយស្រួល ហើយនោះគឺជាចំនុចដែលធ្វើឲ្យ
មនុស្សជាច្រើនមិនចាប់ផ្តើមធ្វើអ្វីទាល់តែសោះ។
3 ចាំស្អែកចាំធ្វើ
អ្នកខ្លះអាចមិនដល់ថ្នាក់ខ្ចិល តែដោយសារតែហត់ ឬ អ្វីដែលកើតឡើងក្នុងមួយថ្ងៃៗ វាច្រើនលើសលប់ពេករហូតដល់គិតថា វាមិនទាន់់ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើ សូមពន្យារពេលបន្តិចសិន ចាំបន្តិចទៀតសិន ដូចជា ចាំឲ្យមានកម្លាំងសិន ចំាឲ្យទំនេរសិន ។ល។ ហើយក៏អូសក្រលាពីមួយថ្ងៃទៅមួយថ្ងៃ ដល់ចុងបញ្ចប់ក៏មិនបានធ្វើមិនថា
ពេលវេលាហួសកន្លងទៅយូរប៉ុណ្ណាក៏ដោយ វាតែងតែមានអ្វីចូលជ្រាតចូល
មកមុនជានិច្ច ហើយការអូសក្រលាបែបនេះ ក៏គួរឲ្យខ្លាចមិនចាញ់ភាពខ្ចិលដែរ។
4 អស់កម្លាំងចិត្ត
ជោគជ័យមិនមែនកើតឡើងក្នុងមួយប្រពិចភ្នែកនោះទេ ជាច្រើនលើក តាមដងផ្លូវដែលយើងជ្រើសរើសដើរនោះគឺតែងតែមានការខកបំណង អ្នកខ្លះត្រូវចាំឱកាសដែលពេលខ្លះវាយូរពេករហូតដល់មានអារម្មណ៍ថាគ្មានថ្ងៃនឹង
ឈោងដល់ ហើយអ្វីដែលតាមមកគឺការបាត់បង់កម្លាំងចិត្ត អារម្មណ៍ដែលគិតថាអ្វីដែលធ្វើគ្មានថ្ងៃនឹងទទួលជោគជ័យ។ អ្នកខ្លះមានអារម្មណ៍ថាការសម្រេចចិត្តកន្លងមកគឺខុស ហើយចង់ឈប់ធ្វើភ្លាមៗ។
និយាយទៅ ការអស់កម្លាំងចិត្តគឺវាមកគូជាមួយការព្យាយាម និងការអនុវត្តន៍ សូម្បីតែអ្នកពូកែៗក៏មានពេលដែលត្រូវជួបជាមួយភាពលំបាកដូចគ្នា តែអ្វីដែលនឹងធ្វើឲ្យយើងអាចឆ្លងកាត់វាបានគឺកម្លាំងចិត្តដែលមិនព្រមចុះចាញ់ ក៏ដូចជាភាពជឿជាក់ថាភាពជោគជ័យគឺកំពុងរង់ចាំយើងនៅខាងមុខ។
ចំនុចទាំង 4 នេះគឺជាចំណុចដែល Admin តែងតែជួបជាប្រចាំ ពេលនិយាយជាមួយ
អ្នកដែលចូលមកពិភាក្សា ខ្លះនិយាយដល់ពេលដែលខ្លួនចាប់ផ្តើមធ្វើអ្វីមួយ (រួមជាមួយបទពិសោធន៍ផ្ទាល់់របស់ Admin) ដោយខ្ញុំជឿថាចំនុចទាំងនេះគឺជាអ្វីដែលយើងរាល់គ្នាត្រូវជួបនៅក្នុងជីវិត ដូចនេះហើយយើងត្រូវរកវិធីដោះស្រាយជាមួយវាឲ្យបាន ដើម្បីដើរឆ្ពោះទៅរកគោលដៅដែលយើងចង់បាន។
(តើមានវិធីអីខ្លះ What’s Up Khmer នឹងព្យាយាមយកមក Share ជារឿយៗណ៎ា)

No comments:

Post a Comment