តើធ្វើដូចម្តេចខ្លះទើបធ្វើឲ្យលោកអ្នកក្លាយជាមនុស្សឆ្លាត? សំនួរនេះពិតជាធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ ដោយហេតុថា មិត្តអ្នកអានក៏ចង់ក្លាយជាមនុស្សម្នាក់ដែលមានចំណេះដឹងឆ្លាតវៃផងដែរ។ សំនួរនេះនឹងមានបកស្រាយសម្រាប់លោកអ្នកដូចខាងក្រោម ថាតើមនុស្សឆ្លាតធ្វើអ្វីខ្លះ?
១) ផ្ដោតលើអ្នកដទៃជាសំខាន់ជាងខ្លួនឯង
មនុស្សភាគច្រើននៅជុំវិញពិភពលោក បានផ្ដោតជាសំខាន់លើខ្លួនឯងជាជាងអ្នកដទៃ។ ផ្ទុយទៅវិញសម្រាប់មនុស្សឆ្លាតបានមើលឃើញពីផលប្រយោជន៍ជាច្រើនពីមនុស្សនៅជុំវិញខ្លួន នូវអ្វីដែលខ្លួនយល់ថា បុគ្គលទាំងនោះនឹងនាំមកនូវការគាំទ្រ និង ឱកាសជាច្រើន។ នៅក្នុងស្ថានភាពបែបណាក៏ដោយ មនុស្សឆ្លាតជាទូទៅដាក់ត្រចៀកស្តាប់ច្រើនជាងនិយាយ និង ចាប់ផ្តើមពិចារណាពីរបៀបដែលធ្វើឲ្យជីវិតរបស់ខ្លួនមានការផ្លាស់ប្ដូរតាមគោលដៅដែលខ្លួនកំណត់ឡើងពីមនុស្សទាំងនោះ។

២) ចាត់ទុកខ្លួនឯងជាមនុស្សមិនគួរឲ្យចាប់អារម្មណ៍នៅក្នុងចំណោមមនុស្សម្នា
ជាធម្មតានៅពេលដើរចូលទៅក្នុងចំណោមមនុស្សម្នាជាច្រើន មនុស្សមួយចំនួនបានសម្ដែងធ្វើជាមនុស្សដែលឆ្លាតបំផុត និង មានគំនិតផ្តួចផ្តើមល្អជាងគេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងមនុស្សដែលឆ្លាតវៃវិញ គឺខុសគ្នាស្រលះ ត្បិតអីមនុស្សឆ្លាតចាត់ទុកខ្លួនឯងថា ជាមនុស្សដែលល្ងង់ជាងគេ គ្មានអ្នកណាចាប់អារម្មណ៍ ឬ នឹកនា។ នេះក៏ដោយសារបុគ្គលប្រភេទនេះ ទុកឱកាសឲ្យខ្លួនឯងមានឱកាសរៀនសូត្របានកាន់តែច្រើនពីចំណោមមនុស្សម្នាទាំងនោះដោយមិនតក់ក្រហល់។

៣) ចូលចិត្តសួរសំនួរទៅកាន់អ្នកដទៃ
មិនខុសពីចំណុចទី២ មានមនុស្សមិនតិចទេដែលព្យាយាមដើរតួជាធ្វើជាអ្នកឆ្លើយសំនួរដ៏ល្អដល់មនុស្សជាច្រើនទាំងដឹងថា ខ្លួនឯងនៅមានភាពស្រពិចស្រពិល ឬ មិនច្បាស់លាស់អ្វីសោះ។ ងាកមកចាប់អារម្មណ៍ពីមនុស្សដែលឆ្លាតវិញនោះគឺបានដឹងថា មានតែចម្ងល់តែប៉ុណ្ណោះដែលជាមូលដ្ឋានគ្រឹះនៃបញ្ញា ចំណេះដឹង និង ភាពវៃឆ្លាត។ ហេតុដូច្នេះហើយបានជាបុគ្គលប្រភេទនេះជានិច្ចកាលបានលើកជាសំនួរឡើង ហើយសំនួរទាំងនោះទៀតសោតមិនមែនជាសំនួរច្រំដែលៗនោះឡើយ តែជាសំនួរថ្មីៗបែបស្រាវជ្រាវ ។

៤) សម្លឹងមើលអ្វីដែលថ្មីរៀងរាល់ថ្ងៃ
ខុសពីមនុស្សទូទៅដែលចូលចិត្តដេកត្រាំត្រែងទៅនឹងអ្វីដែលកន្លងហួស ឬ អ្វីដែលផ្តល់ឲ្យពីអ្នកដទៃ មនុស្សឆ្លាតតែងសម្លឹងមើលអ្វីៗដែលថ្មីសម្រាប់ខ្លួនឯងជាប្រចាំ។ ការធ្វើបែបនេះដោយសារបុគ្គលឆ្លាតយល់ពីទំហំរបស់ពិភពលោកដែលពោរពេញទៅដោយរឿងរ៉ាវស្មុគស្មាញ និង សក្ដានុពលគ្រប់បែបយ៉ាង ដែលអាចច្របាច់បញ្ចូលក្រោមជីវិតតែមួយ។ ការរស់នៅដោយសម្លឹងមើលពីអ្វីដែលថ្មី និង រៀនជាប្រចាំនេះហើយដែលជួយជំរុញឲ្យមានការផ្លាស់ប្ដូរ សំដៅឈានទៅរកការអភិវឌ្ឍសមត្ថភាព និង ចំណេះដឹង។

៥) ផ្ដោតលើចំណេះដឹងដែលនៅខ្វះខាត ជាជាងលើចំណេះដឹងដែលមានរួចហើយ
មនុស្សឆ្លាតបានមើលឃើញថា ការទទួលយកចំណេះដឹងថ្មីៗគឺជាផ្នែកមួយដ៏សំខាន់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ហេតុដូច្នេះហើយ បានជាខ្លួនផ្តោតលើចំណេះដឹងដែលខ្លួននៅខ្វះខាត ពីព្រោះវាមានការចាំបាច់ជាងការផ្ដោតលើចំណេះដឹងដែលមានស្រាប់រួចហើយ។ មនុស្សឆ្លាតបានដឹងទៀតថា ការរៀនសូត្រពីចំណុចខ្វះខាត គឺជាដំណើរផ្សងព្រេងមួយដែលគ្មានទីបញ្ចប់ ឬ ឆ្អែតឆ្អន់ដើម្បីចាក់បំពេញនូវអ្វីមួយដែលខ្លួនមិនបានទទួលលទ្ធផលល្អប្រសើរនៅពេលកន្លងមក។

៦) ស្វែងរកប្រភពដើមនូវអ្វីៗដែលកើតមាន
ការស្វែងរកប្រភពដើមនូវអ្វីៗដែលខ្លួនបានជួបប្រទះទោះបីជាអ្វីៗទាំងនោះវាជារឿងសាមញ្ញ ឬ ស្មុគស្មាញក៏ដោយ គឺជាលក្ខណៈសម្បត្តិមួយទៀតរបស់មនុស្សឆ្លាត។ ស្របតាមស្ថានភាពជាក់ស្តែង បុគ្គលល្បីៗនៅជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ បុរាណវត្ថុវិទូ អ្នកប្រវត្តិសាស្ត្រ ជាដើម បុគ្គលទាំងនេះ ស្ថិតក្នុងចំណោមមនុស្សឆ្លាតដែលចង់ចេះចង់ដឹង និង ស៊ើបសួរមូលហេតុនូវអ្វីដែលបានកើតឡើងនៅពេលកន្លងមកសម្រាប់ទុកធ្វើជាភស្តុតាងបន្សល់ទុកដល់មនុស្សជំនាន់ក្រោយ។

៧) រាប់អានមនុស្សឆ្លាត និង មនុស្សមានចំណេះដឹង
វាមិនមែនជារឿងចម្លែកនោះឡើយដែលបុគ្គលឆ្លាតចូលចិត្តរាប់អានមនុស្សឆ្លាត និង មានចំណេះដឹងដូចគ្នា ដោយហេតុថា មនុស្សដែលឆ្លាតៗ និង មានចំណេះដឹងល្អៗទាំងនោះហើយដែលធ្វើឲ្យខ្លួនមានចំណេះដឹងកាន់តែទូលំទូលាយ ព្រមទាំងផ្ដល់ភាពជាគំរូសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនដោយមិនចេះរីងស្ងួត៕

No comments:
Post a Comment