ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងសាច់ប្រាក់ជាកត្តាចំបងនៅពីក្រោយនៃភាពជោគជ័យរបស់មហាសេដ្ឋីពាន់លាន លោក Mark Cuban ដែលជាម្ចាស់នៃក្រុមបាល់បោះ Dallas Mavericks និងជាតារាដ៏ល្បីល្បាញនៅក្នុងកម្មវិធី Shark Tank របស់សហរដ្ឋអាមេរិក។ មហាសេដ្ឋីរូបនេះ មិនដែលលាក់លៀមក្នុងការចែករំលែកពីគំនិតទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់របស់គាត់នោះទេ ហើយក៏បានផ្តល់ជាដំបូន្មានមួយចំនួន សំរាប់ការពិចារណាផងដែរ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ប្រចាំថ្ងៃរបស់លោក ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖
១. រស់នៅដោយការសន្សំសំចៃ ដើម្បីប្រើប្រាស់ធនធានចាប់យកឳកាសៈ កុំខ្វល់ថាអ្នករស់នៅដោយរបៀបណា បើកឡានអ្វី ស្លៀកពាក់អ្វី ព្រោះប្រសិនបើអ្នកដាក់សម្ពាធលើការចំនាយរបស់អ្នកកាន់តែខ្លាំង នោះអ្នកនឹងពិបាកផ្តោតអារម្មណ៍លើគោលដៅរបស់អ្នកក៏កាន់តែខ្លាំងដែរ។ ប៉ុន្តែ បើសិនជាលោកអ្នករស់នៅដោយមានការសន្សំសំចៃវិញ នោះលោកអ្នកនឹងមានជំរើសកាន់តែច្រើន សម្រាប់ចាប់យកឪកាស។
២. អោយអាទិភាពដល់ការសងបំណុល ដែលមានចំណេញពិតប្រាកដៈ ព្យាយាមសងបំណុលដែលកើតឡើងពីការវិនិយោគ ហើយប្រើឥណទានអោយបានត្រឹមត្រូវ ជៀសវាងធ្វើការវិនិយោគសំរាប់ប្រាក់ចំណេញច្រើន ព្រោះការសន្សំយកការប្រាក់ដោយគ្មានជាប់បំណុល គឺប្រសើរជាងប្រាក់ចំណេញ ដែលទទួលបានមកពីការវិនិយោគក្នុងទីផ្សារមូលធន។
៣. ប្រើការងារបច្ចុប្បន្ន ដើម្បីចាប់យកការងារដែលអ្នកប្រាថ្នានាពេលអនាគតៈ ត្រូវរៀនពីការងារទាំងអស់ដែលអ្នកបានធ្វើ យកមកអភិវឌ្ឍន៍ជំនាញថ្មីៗ និងសិក្សាពីអង្គភាពថ្មីៗ ដើម្បីធ្វើយ៉ាងណាទាញយកបទពិសោធន៍ និងចំណេះដឹងពីការងារឲ្យបាន សម្រាប់ការប្រើប្រាស់លើអាជីពនាពេលអនាគត។
៤. ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកដឹង នៅពេលធ្វើការវិនិយោគៈ ព្យាយាមសន្សំប្រាក់ និងបណ្តាក់ទុនទៅលើអ្វីដែលអ្នកដឹងច្បាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ លើការយល់ដឹងពត៌មាន អំពីលំហូសាច់ប្រាក់ និងយុទ្ធសាស្ត្រនៃការប្រើប្រាស់ហិរញ្ញវត្ថុ។ ព្រោះការផ្តល់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុទាំងស្រុងទៅនរណាម្នាក់ ឬការយល់ស្របទៅលើយុទ្ធសាស្រ្តនៃការប្រើប្រាស់ហិរញ្ញវត្ថុណាមួយ ដោយភាពទុកចិត្តទាំងងងឹតងងល់វាអាចនឹងអោយអ្នកទទួលបានផលចំណេញច្រើនបំផុត តែក៏អាចឲ្យអ្នកខាតបង់យ៉ាងច្រើនបំផុតបានផងដែរ។
៥. បណ្តុះទ្រព្យសម្បត្តិសំរាប់ខ្លួនឯង និងអ្នកដទៃៈ អ្នកមានទ្រព្យសម្បត្តិ គឺជាមនុស្សដែលមានឥទ្ធិពលបំផុត ទាំងឥទ្ធិពលនៅលើគ្រួសារ និងឥទ្ធិពលនៅលើខ្លួនឯង។ ប៉ុន្តែលោកអ្នកក៏ត្រូវគិតពីអ្នកដទៃផងដែរ ព្រោះអ្នកដទៃក៏អាចមានឥទ្ធិពល ដើម្បីជួយជំរុញកំនើនប្រាក់ចំណូលរបស់លោកអ្នកឲ្យបានកាន់ខ្ពស់ជាងមុន និងបង្ហាញពីយុទ្ធសាស្រ្តវិនិយោគ ឬផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុផ្សេងៗតាមរយៈបញ្ហានៃការប្រើប្រាស់សាច់ប្រាក់ ។
៦. ប្រើលុយជាឧបករណ៍មួយ ដើម្បីសំម្រេចគោលដៅរបស់អ្នកៈ ភាពជោគជ័យមិនអាស្រ័យលើសាច់ប្រាក់ដែលអ្នកមាននោះទេ ហើយអ្នកគួរតែប្រើលុយ ដើម្បីជួយសំម្រេចគោលដៅរបស់លោកអ្នក មិនមែនយកលុយមកធ្វើជាគោលដៅនោះទេ។ ហេតុនេះអ្នកត្រូវតែព្យាយាមធ្វើការ និងអនុវត្តន៍ភ្លាមៗជាមួយនឹងអ្វីដែលលោកអ្នកមានស្រាប់ និងអ្វីដែលលោកអ្នកអាចធ្វើទៅបាន។ រួចហើយលោកអ្នកយកវាទៅប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ទាំងសាច់ប្រាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកអ្នក។ ដូច្នេះដើម្បីសម្រេចទៅបាន គឺលោកអ្នកត្រូវក្រាបលូន ធ្វើថោកធ្វើទាប និងលុបចោលឲ្យអស់នូវភាពអៀនខ្មាស់។
សរុបមកឃើញថា ការពិតមនុស្សទាំងឡាយប្រៀបដូចជាទេវតាអីញ្ចឹងផងដែរ ព្រោះមនុស្សមានភ្នែកទិព្វអាចមើលបានឆ្ងាយ មានត្រចៀកទិព្វអាចស្តាប់បានរឿងរ៉ាវស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក មានមាត់ទិព្វអាចនិយាយឭដល់គ្រប់ទិសទី។ ប៉ុន្តែកំហុសធំបំផុតរបស់មនុស្ស បែជាមិនបានដឹងឲ្យច្បាស់អំពីសក្តានុពលរបស់ខ្លួន៕
No comments:
Post a Comment