នៅពេលដែល អ្នកមិនអាចទទួលបានភាពជោគជ័យលើអ្វីមួយ បើទោះបីជាបានប្រឹងប្រែងខ្លាំងក្តីនោះ គឺវាប្រាកដជាមានមូលហេតុរបស់វា។ ឥរិយាបថមួយចំនួន ពិតជាធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកយ៉ាងខ្លាំង ប៉ុន្តែប្រហែលជាមិនដឹងគិតដល់ក៏ថាបាន។ខាងក្រោមនេះ គឺជាឥរិយាបថមួយចំនួនដែលរារាំងដល់ភាពជោគជ័យរបស់អ្នក៖
១) ច្រណែនឈ្នានីស
មនុស្សមួយចំនួនចូលចិត្តច្រណែនឈ្នានីសអ្នកដទៃគ្រប់យ៉ាង ជាពិសេសនៅពេលនរណាម្នាក់ធ្វើរឿងអ្វីមួយបានល្អ។ វាមិនមែនជារឿងល្អនោះទេ ដែលអ្នកត្រូវច្រណែនឈ្នានីសគេ ហើយក៏គ្មាននរណាម្នាក់ពេញចិត្តនឹងឫកពារបស់អ្នកនោះដែរ។ ដូច្នេះហើយ អ្នកមិនគួរបន្តឥរិយាបថអាក្រក់បែបនេះទៀតឡើយ ព្រោះការច្រណែនគ្មានជួយអ្វីទាំងអស់ ពោលគឺបង្កតែបញ្ហាស្មុគស្មាញថែមទៀតប៉ុណ្ណោះ។

២) រស់នៅក្នុងអតីតកាល
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន ក្នុងជីវិត។ ជាមួយគ្នានោះ ប្រសិនបើអ្នកនៅតែរស់នៅក្នុងអតីតកាលទៀត នោះវានៅតែបង្កភាពស្មុគស្មាញកាន់តែខ្លាំង ហើយគ្មានថ្ងៃអាចរកឃើញភាពភ្លឺស្វាងនោះឡើយ។ អ្នកមិនគួរបន្តរស់នៅក្នុងអតីតកាលទៀតនោះទេ ពោលគឺព្យាយាមរៀបចំការងារ និង សកម្មភាពឲ្យបានល្អបំផុតនៅពេលបច្ចុប្បន្ននេះ ដោយគ្រាន់តែយកអតីតកាលត្រឹមជាបទពិសោធន៍ទៅបានហើយ។ ការធ្វើដូចនេះទើបអាច រកឃើញផ្លូវជោគជ័យទៅកាន់អតីតកាល។

៣) ពូកែនិយាយមិនល្អពីអ្នកដទៃគ្មាននរណាម្នាក់ល្អគ្រប់ដប់ ឬ មិនដែលខុសនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ការខិតខំធ្វើការងារឲ្យសម្រេច ដោយព្យាយាមកាត់បន្ថយកំហុសឆ្គងទៅ គឺល្អហើយ។ សម្រាប់មនុស្សមួយចំនួន មិនសូវពូកែធ្វើនោះទេ ប៉ុន្តែគឺ ពូកែខាងនិយាយមិនល្អពីអ្នកដទៃ ទោះបីជាគេសាងកំហុសដ៏តូចមួយក្តី។ មនុស្សប្រភេទនេះ មិនអាចរកឃើញផ្លូវទៅរកភាពជោគជ័យបានឡើយ ដោយសារតែឥរិយាបថដ៏អាក្រក់នេះ។ ដូច្នេះហើយ ប្រសិនបើអ្នកមានចំណុចអាក្រក់មួយនេះដែរ គឺគួរតែព្យាយាមកែប្រែកាន់តែឆាប់កាន់តែល្អ។
៤) ឆាប់បោះបង់
រាល់ការធ្វើកិច្ចការទាំងអស់ គឺតែងតែជួបការលំបាកជៀសមិនផុត។ ក្នុងស្ថានភាពនេះ ប្រសិនបើអ្នកជាមនុស្សដែលឆាប់បោះបង់ចោលការងារ នៅពេលជួបបញ្ហាផ្សេងៗនោះ វាមានន័យថា អ្នកគ្មានថ្ងៃអាចសម្រេចភាពជោគជ័យធំធេងនៅពេលអនាគតបានឡើយ។ ដូច្នេះហើយ អ្នកគួរតែផ្លាស់ប្ដូរឥរិយាបថមិនល្អនេះចេញ ដើម្បីអាចសាងភាពជោគជ័យនៅពេលអនាគត បើទោះបីជាជួបការលំបាកប៉ុណ្ណាក៏ដោយ៕

No comments:
Post a Comment