ពាក្យថា ជោគជ័យបើយើងអានទៅវាពិតជាពីរោះណាស់ តែការធ្វើដើម្បីជោគជ័យក្នុងជីវិត និង អាជីវកម្មគឺមិនងាយស្រួលទេ។ តែយ៉ាងណា បើយើងព្យាយាមឲ្យអស់លទ្ធភាពនោះធ្វើអ្វីក៏បានសម្រេចដែរ។ លោក Warren Buffet ដែលធ្លាប់ ជាសេដ្ឋីមានបំផុតទី២ក្នុងលោកបន្ទាប់ពីលោក Bill Gates ជាមនុស្សដែលឆ្លាតវ័យបំផុតក្នុងការបង្កើតជោគជ័យក្នុងការរកសីុ ដែលពណិជ្ជកម្មកម្ពុជា សូមណែនាំនូវគំនិតគាត់មួយចំនួនដូចខាងក្រោម៖
១. អានសៀវភៅឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
លោក Warren Buffet មហាសេដ្ឋីលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិករូបនេះបានចាប់ផ្តើមស្រលាញ់ និងអានសៀវភៅតាំងតែពីលោកទើបតែមានអាយុ ៧ឆ្នាំមកម្លេះ។ ចាប់ពីអាយុ៧ឆ្នាំ ដល់អាយុ១២ឆ្នាំ គឺលោក Warren Buffet បានអានសៀវភៅដែលមានចំណោះដឹងទូទៅ និងចាប់ពីអាយុ១២ឆ្នាំទៅគឺលោកចាប់ផ្តើមអានសៀវភៅទាក់ទងទៅនឹងគំនិតអាជីវកម្ម របាយការណ៍ប្រចាំឆ្នាំ ជីវប្រវត្តិបុគ្គលល្បីៗ ទស្សនាវដ្តី និងការសែតជាប្រចាំថ្ងៃទៀតផង។
សូមបញ្ជាក់ថា មួយថ្ងៃលោក Warren Buffet ចំណាយពេលអានអស់ចាប់ពី៥ ទៅ៦ម៉ោង។ មូលហេតុនៃការអានច្រើនបែបនេះ ព្រោះលោកយល់ឃើញថា "មានតែការអាន និងការស្វែងរកគំនិតឱ្យបានច្រើនតែប៉ុណ្ណោះ ទើបអាចរស់នៅជាមួយនឹងការដោះស្រាយបញ្ហាបាន"។
២. ធ្វើនូវអ្វីដែលខ្លួនស្រលាញ់
បើគេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន? ជោគជ័យ ឬបរាជ័យមិនមែនអ្នកផ្សេងជាអ្នកកំណត់ឲ្យអ្នកនោះទេ គឺអ្នកខ្លួនឯងជាអ្នកកំណត់ដោយខ្លួនឯងផ្ទាល់។ ហើយបើសិនជា អ្នកចង់ជោគជ័យយ៉ាងពិតប្រាកដមែន គឺត្រូវធ្វើនូវអ្វីដែលខ្លួនស្រលាញ់យ៉ាងពិតប្រាកដដែរ។ បើសិនជាអ្នកបានធ្វើអ្វីមួយដែលអ្នកស្រលាញ់នោះ អ្នកនឹងខិតខំព្យាយាមធ្វើវាដោយគ្មានភាពហត់នឿយឡើយ។ ព្រោះថា ការធ្វើអ្វីមួយដែលពោពេញទៅដោយក្តីស្រលាញ់ វាប្រៀបដូចជាការយកនុយទៅដាក់នឹងមាត់សត្វលាអីញ្ចឹង ដើម្បីប្រើឲ្យសត្វលាមួយដើរទៅមុខបានលឿនលុះត្រាតែយើងចងចំណីធ្វើជានុយដាក់នៅនឹងមុខរបស់វា ទើបវាប្រឹងឈ្មួសឈ្មុលដើរទៅរកចំណីនោះបានលឿន។ មនុស្សយើង ក៏ដូចគ្នាដែរ នៅពេលបានធ្វើអ្វីមួយដែលខ្លួនស្រលាញ់ហើយនោះ ទោះបីមានឧបសគ្គធំប៉ុណ្ណាក៏មិនខ្លាចដែរ។ ស្របគ្នានឹងការលើកឡើងនេះ លោក Stev Job ធ្លាប់បាននិយាយថា "មានមធ្យោបាយតែមួយប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកធ្វើការទទួលបានជោគជ័យ គឺត្រូវធ្វើការងារដែលអ្នកស្រលាញ់"។
៣. បង្កើនទំនាក់ទំនងក្នុងសង្គម និងការងារ
បើមិនស្គាល់គេម្នាក់ផងឲ្យជោគជ័យម្តេចនឹងកើត? ទំនាក់ទំនង គឺជាចំណុចដ៏សំខាន់បំផុតដែលបុគ្គលជោគជ័យតែងតែធ្វើ។ បើសិនជាអ្នកគ្មានទំនាក់ទំនង និងមិនធ្លាប់និយាយទៅកាន់អ្នកដទៃទេ ដើម្បីឲ្យគេបានយល់ពីគំនិតរបស់លោកអ្នកបានទេ នោះលោកអ្នកនឹងបាត់បង់ពីសក្តានុពលរបស់ខ្លួន។ តើលោកអ្នកដឹងទេថា លោក Warren គឺមនុស្សដែលខ្លាចបំផុតចំពោះការនិយាយទៅកាន់ទីសាធារណៈ?ដើម្បីគ្រប់គ្រងភាពភ័យខ្លាចបាន លោក Warren ក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនវគ្គខ្លីមួយ។ ចុងក្រោយលោក ក៏បានក្លាយជាអ្នកដែលមានទំនាក់ទំនងយ៉ាងល្អបំផុតជាមួយដៃគូរអាជីវកម្មផ្សេងៗ។ នៅទីបំផុតទើបលោកបានយល់ថា មេរៀនដែលលោករៀនបានច្រើនជាងអ្វីទាំងអស់ គឺការរៀនពីដៃគូរនៃការធ្វើទំនាក់ទំនង។ នេះមិនខុសទៅនឹងការលើកឡើងរបស់លោក ឌឹន សុមេធារិទ្ធ នាយកប្រតិបត្តិសណ្ឋាគារ FRANGIPANI VILLA បានលើកឡើងថា "ចេះឯងធំប៉ុនទន្លេ តែបើចេះពីគេធំប៉ុនសមុទ្រ"។ មានន័យថា ការធ្វើទំនាក់ទំនងមិនមែនត្រឹមតែជាការចាប់ដៃគូរធ្វើអាជដីវកម្មតែម្យ៉ាងនោះទេ គឺធ្វើឡើង ដើម្បីរៀនសូត្រពីគ្នាក្នុងការពង្រីកសក្តានុពលរបស់ខ្លួន។
៤. ជ្រើសរើសដៃគូអាជីវកម្មប្រកបដោយគតិបណ្ឌិត
សម័យបុរាណ្យគេធ្វើសង្រ្គាមដោយប្រើដាវ សម័យបន្ទាប់គេធ្វើសង្រ្គាមដោយប្រើកាំភ្លើង តែសម័យកាលបច្ចុប្បន្ននេះ គេធ្វើសង្គ្រាមដោយការចាប់ដៃគ្នា។ ជ្រើសរើសដៃគូដែលមានអាកប្បកិរិយាល្អជាងអ្នក នោះពួកគេនឹងនាំអ្នកឈានទៅដល់គោលដៅ ពួកគេអាចដៅពីចំណុចជោគជ័យ និងស្គាល់មនុស្សដែលមានទេពកោសល្យ ព្រមទាំងប្រើប្រាស់ជំនាញក្នុងការបង្កើតទំនាក់ទំទងជាបណ្ដាញ ដើម្បីរក្សាទំនាក់ទំនង ហើយប្រើប្រាស់ភាពជោគជ័យដើម្បីបណ្ដុះគំនិតរបស់ខ្លួន។ ប្រសិនបើអ្នកសហការជាមួយដៃគូដែលមានសមត្ថភាពបង្គួរ ពួកគេនឹងមិនអាចបណ្ដុះទឹកចិត្តអ្នកឲ្យធ្វើអ្វីល្អៗ និងសម្រេចគោលបំណងខ្ពស់បានឡើយ។
៥. ចេះជ្រើសរើសបុគ្គលិក
សម័យបុរាណ្យគេធ្វើសង្រ្គាមដោយប្រើដាវ សម័យបន្ទាប់គេធ្វើសង្រ្គាមដោយប្រើកាំភ្លើង តែសម័យកាលបច្ចុប្បន្ននេះ គេធ្វើសង្គ្រាមដោយការចាប់ដៃគ្នា។ ជ្រើសរើសដៃគូដែលមានអាកប្បកិរិយាល្អជាងអ្នក នោះពួកគេនឹងនាំអ្នកឈានទៅដល់គោលដៅ ពួកគេអាចដៅពីចំណុចជោគជ័យ និងស្គាល់មនុស្សដែលមានទេពកោសល្យ ព្រមទាំងប្រើប្រាស់ជំនាញក្នុងការបង្កើតទំនាក់ទំទងជាបណ្ដាញ ដើម្បីរក្សាទំនាក់ទំនង ហើយប្រើប្រាស់ភាពជោគជ័យដើម្បីបណ្ដុះគំនិតរបស់ខ្លួន។ ប្រសិនបើអ្នកសហការជាមួយដៃគូដែលមានសមត្ថភាពបង្គួរ ពួកគេនឹងមិនអាចបណ្ដុះទឹកចិត្តអ្នកឲ្យធ្វើអ្វីល្អៗ និងសម្រេចគោលបំណងខ្ពស់បានឡើយ។
៥. ចេះជ្រើសរើសបុគ្គលិក
ជ្រើសរើសជួលបុគ្គលិកបានល្អនោះអ្នកនឹងមិនលំបាកក្នុងការគ្រប់គ្រងទេ។ លោក Warren Buffet ជឿជាក់យ៉ាងមុតមាំថា អ្នកដឹកនាំល្អចាំបាច់ត្រូវតែមានមនុស្សដែលមានទេពកោសល្យធ្វើការជាមួយ។ ក្រោយគាត់ជ្រើសរើសមនុស្សមានសមត្ថភាពហើយ គាត់បណ្ដោយឲ្យពួកគេប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ហើយគាត់កម្រនឹងលូកដៃចូលការងាររបស់ពួកគេណាស់។ នេះហើយដែលធ្វើឲ្យលោក Buffet មានពេលច្រើនគិតពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។
៦. ភាពអត់ធ្មត់គឺជាគុណសម្បតិ្ដដ៏វិសេស
មិនថាអ្នកមានទេពកោសល្យ ឬសមត្ថភាពយ៉ាងណា ហើយពូកែដោះស្រាយបញ្ហាយ៉ាងណាទេ បញ្ហាខ្លះត្រូវការពេលវេលា។ តាមលោក Buffet អ្នកដឹកនាំដ៏អស្ចារ្យត្រូវយកឈ្នះលើសម្ពាធឲ្យបាន ហើយត្រូវតស៊ូដើម្បីបន្តដំណើការគម្រោងអាជីវកម្មរបស់ខ្លួនដល់ទីបញ្ចប់ ប្រកបដោយភាពអត់ធ្មត់។
មិនថាអ្នកមានទេពកោសល្យ ឬសមត្ថភាពយ៉ាងណា ហើយពូកែដោះស្រាយបញ្ហាយ៉ាងណាទេ បញ្ហាខ្លះត្រូវការពេលវេលា។ តាមលោក Buffet អ្នកដឹកនាំដ៏អស្ចារ្យត្រូវយកឈ្នះលើសម្ពាធឲ្យបាន ហើយត្រូវតស៊ូដើម្បីបន្តដំណើការគម្រោងអាជីវកម្មរបស់ខ្លួនដល់ទីបញ្ចប់ ប្រកបដោយភាពអត់ធ្មត់។
៧. ទិញនៅពេលដែលអ្នកឯទៀតកំពុងចង់លក់ ហើយលក់នៅពេលដែលអ្នកឯទៀតកំពុងចង់ទិញ។ នេះជាយុទ្ធសាស្រ្តដែលពេញនិយមបំផុតរបស់លោក Buffet។ លោកតែងតែប្រើយុទ្ធសាស្រ្តនេះក្នុងការវិនិយោគទិញក្រុមហ៊ុនណាដែល មនុស្សឯទៀតគិតថានឹងមិនមានអនាគតទេ។ លោកអ្នកក៏អាចប្រើយុទ្ធសាស្រ្តនេះជាមួយវិស័យដីធ្លីផងដែរនៅកម្ពុជា ពោលនៅពេលមានវិបតិ្តគឺជាពេលដែលលោកអ្នកត្រូវទិញ ហើយពេលដែលទីផ្សារកំពុងទ្បើងដល់កំពូលនោះជាពេលដែលលោកអ្នកត្រូវលក់ចេញ៕
No comments:
Post a Comment