10ចាប់ផ្ដើមចំណាយពេលជាមួយមនុស្សដែលមានទេពកោសល្យ
នៅពេលដែលអ្នករស់នៅដោយព័ទ្ធជុំវិញដោយមនុស្សដែលមានទេពកោសល្យ នោះគឺអាចជួយធ្វើឲ្យអ្នកចាប់ផ្ដើមមានពន្លឺ ជាមួយនឹងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ជាក់ស្ដែងនៅពេលដែលជុំវិញខ្លួនអ្នកពោរពេញដោយអ្នកមានទេពកោសល្យ គឺបញ្ហាផ្នត់គំនិត ដែលអ្នកអាចទទួលបានពីរបៀបនៃការគិត និង ទម្លាប់រវាងអ្នកមាន និង អ្នកក្រ មនុស្សឆ្លាត និង មនុស្សល្ងង់។
២) ចាប់ផ្ដើមទទួលធ្វើការងារក្រៅម៉ោង
ប្រសិនបើអ្នកចង់ទទួលបានចំណូលទាំងហិរញ្ញវត្ថុ និង ចំណេះដឹង ដំណោះស្រាយដ៏ធម្មតាគឺការទទួលធ្វើការងារក្រៅម៉ោង នោះអ្នកអាចទទួលបានចំណេះដឹងច្រើនជាងចំណូលរបស់អ្នកទៅទៀត។ លើសពីនេះទៅទៀត អ្នកក៏អាចបង្កើនជំនាញរបស់អ្នកឲ្យកាន់តែខ្លាំង ដោយអ្នកបានធ្វើឲ្យខួរក្បាលរបស់អ្នកកំពុងធ្វើការតែមួយតែក្នុងបរិបទផ្សេងគ្នា ថែមទាំងបង្កើតបណ្ដាញទំនាក់ទំនងកាន់តែធំឡើងផងដែរ។
៣) លះបង់ពេលវេលាដើម្បីអានសៀវភៅ
មនុស្សទាំងឆ្លាតទាំងមាន ជាអ្នកដែលមានការអប់រំខ្លួនឯងច្រើន ជាងការកម្សាន្តឥតប្រយោជន៍ ប្រសិនបើអ្នកចង់ក្លាយខ្លួនដូចជាពួកគេ អ្នកគួរចំណាយពេល និង ថវិកាខ្លះដើម្បីទិញសៀវភៅល្អៗដែលណែនាំដោយបុគ្គលជោគជ័យ។ ជាទូទៅមហាសេដ្ឋីដែលជោគជ័យភាគច្រើន តែងតែបង្កើតនូវបណ្ណាល័យមួយក្នុងផ្ទះខ្លួនឯង ដើម្បីធ្វើឲ្យពួកគេចំណាយពេលវេលាខ្លះ ក្នុងការអប់រំខ្លួនឯង បន្ទាប់ពីចាកចេញពីមហាវិទ្យាល័យ។
៤) ចាប់ផ្តើមធ្វើកិច្ចការដែលលំបាក
ប្រសិនបើអ្នកចង់បង្កើនទ្រព្យ បង្កើនជំនាញ បង្កើនចំណេះដឹង ដើម្បីជោគជ័យក្នុងជីវិត អ្នកគួរតែចាប់ផ្តើមធ្វើកិច្ចការណា ដែលអ្នកធ្លាប់គិតថាវាមិនអាចទៅរួចសម្រាប់អ្នក។ បុគ្គលជោគជ័យតែងតែដោះស្រាយកិច្ចការ ណាដែលលំបាកៗសម្រាប់ខ្លួន ដោយពួកគេមិនមែនក្លាយជាមហាសេដ្ឋីដោយងាយដូចដែលយើងគិតនោះទេ ពួកគេសុទ្ធតែជាមនុស្សដែលដោះស្រាយរាល់ឧបសគ្គនានាក្នុងជីវិតរបស់ខ្លួន។
No comments:
Post a Comment