សម្រាប់សហគ្រិនវ័យក្មេងដែលពួកគាត់មានការច្នៃប្រឌិតហើយថែមទាំងការចេះដឹងខ្ពស់ទៀតនោះក៏ត្រូវទាមទារការយល់ដឹងថាភាពជាអ្នកដឹកនាំគឺជាអ្វីដែរ។ នេះជាគំនិតសំខាន់ៗទាំង៨ដែលអ្នកគួរដឹង៖
១) ខិតខំអោយអស់ពីសមត្ថភាព៖ ការជោគជ័យកើតឡើងដោយសារហេតុផលពីរយ៉ាងគឺសំណាងនិងការខិតខំប្រឹងប្រែង។ តែអ្វីដែលត្រឹមត្រូវជាងគេនោះគឺការខិតខំអោយអស់ពីសមត្ថភាព ពីព្រោះអ្នកដឹកនាំនានាតែងតែដើរតាមគន្លងមួយនេះហើយភាគច្រើនទទួលបានជោគជ័យ។
២) ខិតខំទទួលយកជោគជ័យតែក៏ត្រូវបន្ទាបខ្លួនដែរ៖ អ្នកជំនួញក្មេងៗភាគច្រើនស្រែកឃ្លានភាពជោគជ័យក៏ដូចជាជ័យជម្នះ។តែអ្វីដែលសំខាន់គឺអ្នកត្រូវចេះបន្ទាបខ្លួននិងចេះស្ដាប់អ្នកដទៃ។
៣) អនុញ្ញាតអោយគំនិតល្អៗរបស់អ្នកផ្លាស់ប្ដូរអ្វីមួយ៖ ដំបូងឡើយគំនិតល្អៗរបស់អ្នកអាចថាមិនបានផ្លែផ្កា។ ហើយគំនិតបន្ទាប់ទៀតអាចថានូវមានការខ្វះចន្លោះ។ តែពេលដែលអ្នកបានសិក្សាយល់ពីកំហុសទាំងនោះកាន់តែច្បាស់អ្នកនឹងសម្រេចបានជោគជ័យ។
៤) ទទួលស្គាល់ពីកំហុសខ្លួន៖អ្នកគួរចេះទទួលស្គាល់ពីភាពខ្សោយរបស់ខ្លួនហើយព្យាយាមសិក្សាពីវា។ នេះជាវិធីដែលអ្នកដឹកនាំជោគជ័យមួយចំនួនអនុវត្ត។
៥) ជួលបុគ្គលិកដែលត្រឹមត្រូវ៖ អ្នកត្រូវចេះស្វែងរកបុគ្គលិកណាដែលពិសេសនិងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ក្លាយជាអ្នកដែលគួរអោយយកតម្រាប់តាម។
៦) ត្រូវស្វែងរកជំនួយពេលអ្នកត្រូវការ៖ ពេលដែលអ្នកស្ថិតក្នុងភាពក្មេងខ្ចី ថាមពលរបស់អ្នកហាក់នៅមានព្រំដែនហើយគិតថាអ្នកអាចធ្វើកិច្ចការតែម្នាក់ឯងបាន។ តែវាអាចជាបញ្ហាមួយដែរនៅពេលអ្នកមិនបានពិគ្រោះយោបល់ជាមួយសិស្សច្បងដែលមានបទពិសោធន៍ក្នុងផ្នែកនោះ។
៧) កុំសន្យាអ្វីដែលអ្នកមិនអាចធ្វើ៖ ពាក្យសម្ដីរបស់មនុស្សគឺជាងអ្វីៗទាំងអស់។ តែនៅពេលអ្នកមិនអាចសម្រេចវាបានអ្នកអាចជួបបញ្ហាដ៏ធំក៏ថាបាន។ ដូចនេះត្រូវគិតថាអ្វីខ្លះអ្នកអាចធ្វើនិងអ្វីខ្លះអ្នកមិនអាចធ្វើ។
៨) ត្រូវចេះលើកទឹកចិត្តខ្លួនឯង៖ អ្នកអាចនឹងមានអ្នកដទៃសរសើរពីអ្នក។ តែពេលអ្នកនៅម្នាក់ឯងអ្នកក៏ត្រូវចេះលើកទឹកចិត្តនិងជំរុញអោយខ្លួនឯងចេះដើរទៅមុខផងដែរ៕